Wednesday, April 2, 2014

ការបរិច្ចាកឈាមនៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ


    យើងដឹងហើយថាជីវិតរបស់មនុស្សយើងគឺរស់បាន
ដោយសារឈាម ឈាមមានមានសារះសំខាន់ណាស់
សំរាប់មនុស្ស យ៉ាងណាមិញកាលពីព្រឹកថ្ងៃទី  ២៨ ខែ
 មិនា ឆ្នាំ ២០១៤ មជ្ឃមណ្ឌលផ្តល់ឈាម បានមកធ្វើ
ការបរិច្ចាកឈាម នៅសាលាបច្ចេកទេសដុនបូស្កូ ខេត្ត
ព្រះសីហនុ ហើយក្នុងកាបរិច្ចាកឈាមនោះក៏មានការ
ចូលរួមជាច្រើនពីសំណាក់លោកគ្រូ អ្នកគ្រូ និងសិស្ស
និស្សិត នៃសាលាបច្ចេកទេសដុនបូស្កូទាំងមូល ហើយ
ក្នុងនោះក៏មាន​​ អ្នកស្មគ្រចិត្ត      មកពីបរទេស​ចូលរួម
បរិច្ចាកឈាមដែរដូច្នេះហើយក្នុងនាមយើងជាកូនខ្មែរ
ត្រូវតែជូយបរិច្ចាកឈាម  ដើម្បីជួយដល់  ជីវិតមនុស្ស និងសង្គមជាតិរបស់យើង ។


Thursday, March 13, 2014

អនុវត្តន៍និងទប់ស្កាត់អំពើហិង្សានៅក្នុងគ្រួសារ

ដំណើរការផ្សាយខាងក្រៅស្ថានីយរបស់វិទ្យុFM ជាតិ99.70 MHzខេត្តកំពតបានធ្វើកម្មវិធីសន្ទនាមតិអភិវឌ្ឍន៍ មូលដ្ឋាន ដែលក្រោមប្រធានបទ ស្តីពីការអនុវត្តច្បាប់របស់អាជ្ញាធរ ក្នុងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ។កម្មវិធីនេះធ្វើឡើង
នៅថ្ងៃ១៣ ខែមិនា ឆ្នាំ២០១៣នៅវេលា 8:00នាទីព្រឹករហូត
ដល់ម៉ោង10:00 កម្មវិធីនេះផងដែរប្រព្រឹត្តទៅនៅ ភូមិភ្នំតូច 
ឃុំកន្តោល ស្រុកទឹកឈូ​ ខេត្តកំពត។ក្នុងការចូលរួមក្នុងកម្មវិធីមានដូចជា
លោកភាង ភានិតតំណាងអភិបាលស្រុកទឹកឈូ
លោករត្ន ញាតាប្រធានគំរោងCCAPនិងក្រុមការងារ
លោកសេត វណ្ណះអ្នកសម្របសម្រួលរបស់អង្គការលីកាដូរ
លោកឳក សំណាងប្រធានមន្ទីរព័ត៍មានខេត្តកំពត
លោកជ័យ​ ផានិត មេឃុំ

Friday, March 7, 2014

ប្រកួតកីឡានៅក្នុងខេត្តកែប

           ទិវាមួយដ៏មហោឡារឹក ដែលមន្ទីរអប់រំ យុវជន និងកីឡា បានរៀបចំការ   ប្រកួតកីឡា   សិស្សបឋម   និងមធ្យមសិក្សា ជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំសិក្សា ២០១៣២០១៤ 
លើវិញ្ញាសារ បាល់ ទាត់ បាល់ទះនិងអត្តពលកម្ម ដែលកម្មវិធី
នេះមានរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧  ខែ 
មិនា  ឆ្នាំ ២០១៤  និងមានក្រុមកីឡា សរុបសចំនួន ២៩ ក្រុម កីឡាករនិងកីឡាការិនី សរុបចំនួន ៣៦០ នាក់ ស្រី៩០នាក់ និងប្រុស ២៧០នាក់ កម្មវិធីធ្វើនៅក្នុងបរិវេណ 
អនុវិទ្យាល័យសង្គមរាស្រ្តនិយម ក្រោមអធិបតីភាព របស់ ឯក ឧត្តមកែន សត្ថា ជាអភិបាល
ខេត្តកែប និងមានគណៈធិបតីជាច្រើនទៀតដែលបានចូលរួមក្នុងកម្មវិធីនោះ ។ ហើយមានការចូលរួមពី    សិស្សបឋមសិក្សា សិស្សមធ្យមសិក្សា   ស្ថិតនៅក្នុងខេត្តកែបដូចជា៖
·         វិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែន ចរិយារង្ស

Wednesday, February 26, 2014

កម្មវិធីដុនបូស្កូថ្ងៃនេះ

        នេះគឺជាវីដេអូមួយដែលចង់បង្ហាញអំពីសាលាបច្ចេកទេសដុនបូស្កូខេត្តកែបទាំងមូលមាន
ដូចជាការសិក្សា ការស្នាក់នៅ ហើយក៏ដូចជាជំនាញដែលមានផងដែរ។មូលហេតុនៃការផលិត
វីដេអូនេះគឺដើម្បីឲ្យសិស្សានុសិស្សដែលសិក្សានៅវិទ្យាល័យមានការជ្រើសរើសនៅមុខជំនាញ
ដែលខ្លួនចង់រៀននៅមុខពេលចប់ថ្នាក់ទី១២។ព្រោះថានៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប
មានមុខជំនាញជាច្រើននៅក្នុងឆ្នាំ២០១៣ដល់២០១៤ហើយមុខជំនាញដែលមាន មានដូចជា​ ផ្នែកទំនាក់ទំនងសង្គមនិងសាពត៍មាន ផ្នែកពត៍មានវិទ្យា ផ្នែកសណ្ឋាគារ ផ្នែកអគ្គិសនី ផ្នែកសិល្បះ ផ្នែកគ្រប់គ្រងការិយាល័យ ផ្នែកកសិកម្ម។

Sunday, February 23, 2014

របៀបបង្កើតFolderនឹងការប្តូរ(Icon)របស់Folder

         Folder  របស់ឯកសារ មានសារះ សំខាន់ខ្លះណាស់ ក្នុង
ការតំហែរ ទាំរក្សាឯកសារ របស់យើងឲ្យមាន សណ្តាប់ធ្នាប់
ក៏ដូចជាធ្វើឲ្យវាមានរបៀបរៀបរយនៅក្នុងកុំព្យូទ័រហើយមួយ
ដែលសំខាន់ទៀតនោះគឺធ្វើឲ្យយើងងាយ  ស្រួលនៅក្នុងការ
ស្វែងរកឯកសារផ្សេងៗដែលយើងមាន។ចំនែកឯនៅក្នុងការ
ប្តូរ(Icon)របស់ Folderវាមានសារះសំខាន់ដូចគ្នាគ្រាន់តែយើង
សំគាល់ថា Folderនេះយើងដាក់រូបភាពអ្វីដើម្បីជានិមិត្តសញ្ញា
នៃឈ្មោះដែលទាក់ទងទៅនឹងឯកសារ។
ដើម្បីបង្កើតFolderយើងត្រូវRight click(ម៉ៅស្តាំ)យកពាក្យថាNew  បន្ទាប់មកយកពាក្យថា Folder

Monday, February 17, 2014

ជីវប្រវត្តិសង្ខេបរបស់លោកផ្លាតូ

    ផ្លាតូ កើតក្នុងឆ្នាំ ៤២៧ មុន គ.ស. គឺជា ទស្សនវិទូក្រិច
បុរាណ ដែលបានរួមចំណែកបង្កើតនូវមូលដ្ឋាន​ សម្រាប់
ទស្សនវិជ្ជាលោកខាងលិច​ជាមួយគ្រូរបស់គាត់ សូក្រាត
 និងសិស្សរបស់គាត់ អារីស្តូត ។  ផ្លាតូ ក៏ជា   គណិតវិទូ អ្នកនិពន្ធនៃទស្សនវិជ្ជា បែបសន្ទនា​ និងជាអ្នកបង្កើតសា
លាទស្សនវិជ្ជាជាន់ខ្ពស់​អាកាដឺមី   (Academi) នៅ  ក្រុង អាតែនដែលជាវិទ្យាស្ថានគរុវិជ្ជាជាន់ខ្ពស់ដំបូងបង្អស់​នៅ​លោកខាងលិច​ ។ ផ្លាតូ​គឺជាសិស្សរបស់សូក្រាត និងបានទទួលឥទ្ធិពលយ៉ាងខ្លាំង​ពីការត្រិះរិះ​របស់សូក្រាត ។ មរណៈភាពរបស់គាត់ក្នុងឆ្នាំ ៣៤៧ មុន គ.ស​ ៕

Saturday, February 15, 2014

របៀបលុបមេរោគនៅក្នុងកំព្យូទ័រ

      យើងដឹងហើយថាការប្រើប្រាស់កុំព្យូរទ័រវាមានគុណ
ប្រយោជន៍ចំពោះយើងនឹងសង្គមជាតិរបស់យើង ។ នៅ
ក្នុងការប្រើប្រាស់កុំព្យូរទ័រទៀតសោតវា  តែងតែមានមេ
រោគ ហើយដើម្បថែរក្សានិងការពារកុំព្យូរទ័រ យើងត្រូវកំ
ចាត់មេរោគខ្លះ​ ឬក៏(file)ដែលអត់ប្រយោជន៍ដើម្បីកុំឲ្យ
ធ្ងន់កុំព្យូទ័រ ដើម្បីធ្វើវាបានទី១
យើងគ្រាន់តែវាយពាក្យថាStart+R រួចវាយពាក្យ%temp% រួចEnter រួចចុចលុបជាការស្រេច
 បន្ទាប់មកចុចពាក្យថា Start+R រួចវាយពាក្យថា Prefetch  រួចចុចពាក្យថា Countinue បន្ទាប់មកចុចលុបលើវាជាការស្រេច

Friday, February 14, 2014

Valentine Day

     នេះគឺជាវីដេអូមួយខ្លីដែលចង់បង្ហាញអំពីបុណ្យនៃសេចក្តីស្រលាញ់។ដែលនារីម្នាក់ស្រលាញ់
បុរសម្នាក់ហើយពេលឃើញបុរសម្នាក់ដែលស្អាតជាងបុរសម្នាក់នោះក៏ស្រលាញ់។លុះដល់លទ្ធ
ផលចុងក្រោយនាងគ្មានអ្នកណាស្រលាញ់ទាំងអស់។

Wednesday, February 12, 2014

វិធីបំបាត់មុខមុន

     យើងដឹងហើយថានៅលើពិភពលោកតែងតែមានមនុស្ស
ដែល   មានលក្ខណះ    សម្បត្តិស្អាតនិង   មនុស្សដែលមាន
លក្ខណះសម្បត្តិមិនស្អាតហើយនៅក្នុងនៅផងដែរបញ្ញា មុខ
ជាបញ្ញាមួយសំខាន់នៅក្នុង  នៅផងដែរ  ដែលមនុស្ស  មួយ
ចំនួនត្រូវ    ការឲ្យមុខស្អាត។  ថ្ងៃនេះខ្ញុំនឹ  ងបង្ហាញអ្នក ទាំង
អស់គ្នាអំពី  វិធានការបំបាត់មុខនមុន ជាការពិត  ណាស់ មុខ
របស់   យើងត្រូវ  តែងតែមានប៉ាតេរី ដី ឬក៏ធូលីចូល  ដើម្បី
ការពារមុខរបស់យើង យើងត្រូវប្រើជាមួយនឹងផលិត ផល២
គឺ Oxy និង ​Retigel។ផលិតផលទាំងពីនេះយើងអាចរកទិញវា
បាននៅតាមហាងកែ សម្ភស្សឬតាមកន្លែងលក់  ឪសថស្ថាន

Tuesday, January 21, 2014

ម៉ូតូវីវ៉ាបុកអ្នកដំណើរស្លាប់បាត់បង់ជីវិត

        កាលពីថ្ងៃអង្គារ៍ទី២១ខែមករាឆ្នាំ២០១៤ពីវេលា
ម៉ោង៧និង១០នាទី   ល្ងាចនៅ  ខេត្តកែបមានគ្រោះ
ថ្នាក់ ចរាចរណ៍ មួយដែល     បង្កឡើង  ម៉ូតូវីវ៉ាមួយ
គ្រឿងពាក់ស្លាកលេខ  1A 0131  ដែលបើកបរដោយ
យុវជនម្នាក់ឈ្មោះសួន ប៊ុនធឿន ដែលគាត់បាន ជិះ
ម៉ូតូមួយគ្រឿងពីជើងទៅត្បូងទៅជើងតាមបណ្តោយ
ផ្លូវជាតិ៣៣A  ក៏បានបុកជ្រុលទៅបុក លោកតា អ៊ង 
ម៉េងដែលគាត់បានធ្វើដំណើរថ្មើរជើងតាមដងផ្លូវនៅ
ទល់មុខសាលាបឋមសិក្សាសង្គមរាស្រ្តនិយមដែល
បណ្តាលឲ្យលោកតា   បានមានរបួសជើង និងរបួស
ក្បាល  យ៉ាងធ្ងន់ធ្ងរហើយ
ភ្លាមៗនោះ  ក្រុមគ្រួសារក៏បានដឹកគាត់ដោយម៉ូតូកង់បីទៅសំរាកនៅមន្ទីរពេទ្យ
បង្អែកខេត្តកែប។តែគួរឲ្យសោកស្តាយលោកតាអ៊ង ម៉េងបានស្លាប់នៅវេលាម៉ោង១០
យប់ហើយសព្វក្រុមគ្រួសាយកមកធ្វើបុណ្យតាមប្រពីណីហើយ
ដោនឡូត