អៀង សារី
លោក អៀង សារី
អតីតឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបខ្មែរ ក្រហម
ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាឃុំខ្លួនជា
បណ្តោះអាសន្នដើម្បីរង់ចាំការជម្រះក្តី
ពីបទថាបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិង
ឧក្រិដ្ឋកម្មសង្គ្រាមរវាងឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ។
ប្រវត្តិរូបសង្ខេប
ប្រវត្តិរូបសង្ខេប
អៀង សារី អតីតនិស្សិតផ្នែកវិទ្យាសាស្ត្រ នយោបាយនៅសាលា
ស័របោន() ប្រទេសបារាំង មានតួនាទី
ជាឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្ត្រី ក្រសួងការបរទេស នៃរបប កម្ពុជាប្រជាធិបតេយ្យ ពី ឆ្នាំ ១៩៧៥ ដល់ ១៩៧៩។ បច្ចុប្បន្ន អៀង សារី និង ប្រពន្ធរបស់ គាត់ អៀង ធារិទ្ធ ឬ ខៀវ ធារិទ្ធ រស់នៅទីក្រុងប៉ៃលិន និងម្តងម្កាល ស្នាក់នៅទីក្រុងភ្នំពេញ។
ជាឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្ត្រី ក្រសួងការបរទេស នៃរបប កម្ពុជាប្រជាធិបតេយ្យ ពី ឆ្នាំ ១៩៧៥ ដល់ ១៩៧៩។ បច្ចុប្បន្ន អៀង សារី និង ប្រពន្ធរបស់ គាត់ អៀង ធារិទ្ធ ឬ ខៀវ ធារិទ្ធ រស់នៅទីក្រុងប៉ៃលិន និងម្តងម្កាល ស្នាក់នៅទីក្រុងភ្នំពេញ។
តាមការដកស្រង់ព័ត៌មានពីមជ្ឈមណ្ឌលឯកសារកម្ពុជានិងប្រភពផ្សេងៗទៀត
បានកត់ត្រាថា អៀង សារី មានឈ្មោះដើមថា គឹម ត្រាង ឈ្មោះបដិវត្តន៍ ស៊ូ ហាវ
និងសមមិត្ត វ៉ាន់ ជនជាតិខ្មែរកម្ពុជាក្រោម កើតនៅថ្ងៃទី២៤ ខែតុលា
ឆ្នាំ១៩២៥ នៅខេត្តត្រាវិញ ប្រទេសវៀតណាម ។
នៅឆ្នាំ
១៩៤៩ អៀង សារី បានទទួលអាហារូបករណ៍ទៅរៀននៅប្រទេសបារាំង
ហើយត្រឡប់មកវិញនៅឆ្នាំ១៩៥៣ ។ នៅឆ្នាំ១៩៦០ អៀង សារី
ជាគ្រូបង្រៀនផ្នែកប្រវត្តិសាស្ត្រនិងភូមិសាស្ត្រ នៅសាលាឯកជនមួយឈ្មោះ «កម្ពុជបុត្រ» ដែលមានឈ្មោះ ហ៊ូ យន់
ជានាយកសាលា ។
នៅខែឧសភា
ឆ្នាំ១៩៦៣ ដោយភ័យខ្លាចអំពីការចាប់ខ្លួនរបស់រដ្ឋអំណាចសង្គមរាស្ត្រនិយម
អៀង សារី បានរត់ចូលព្រៃនៅតាមព្រំដែនខេត្តកំពង់ចាម
ហើយក៏បង្កើតកងទ័ពតស៊ូនៅភូមិភាគឦសាន ។
នៅឆ្នាំ១៩៧០
អៀង សារី បានទៅហាណូយដើម្បីទាក់ទងការងារជាមួយវៀតណាម ហើយនៅឆ្នាំ១៩៧២
ក៏ក្លាយទៅជាអគ្គមេបញ្ជាការកងទ័ពនៅភូមិភាគឦសាន ។
នៅខែកញ្ញា
ឆ្នាំ១៩៧៥ អៀង សារី
ស្ថិតនៅក្នុងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា ។ នៅថ្ងៃទី៩
ខែតុលា ឆ្នាំ១៩៧៥ អៀង សារី ទទួលខុសត្រូវកិច្ចការបរទេស ទាំងបក្សនិងរដ្ឋ ។
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៧៦ អៀង សារី ត្រូវបានគណៈមជ្ឈិមបក្ស
តែងតាំងជាឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការ បរទេស ។
មានសេចក្តីរាយការណ៍មួយចំនួន
បានរាយការណ៍ថា អៀង សារី
ជាអ្នកដឹកនាំការឃោសនាបញ្ចុះបញ្ចូលនិស្សិតនិងបញ្ញវន្តខ្មែរជាច្រើន
នាក់នៅឯបរទេស ឱ្យត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ក្រោមហេតុផលថា
អង្គការបដិវត្តន៍កំពុងត្រូវការអ្នកទាំងនោះជាចាំបាច់ដើម្បីជួយ
ក្នុងការកសាងប្រទេសជាតិឡើងវិញ ក្រោយពីត្រូវខ្ទេចខ្ទាំដោយសង្រ្គាម ។
លោក ទុំ
បូរ៉ាន់ អតីតនាយទាហានកងនាវាចរណ៍
ដែលបានធ្វើកម្មសិក្សានៅឯសហរដ្ឋឤមេរិកកាលពីឆ្នាំ១៩៧៤
បានបញ្ជាក់អះអាងថា លោកបានជួបលោក អៀង សារី និងលោក ជួន ប្រសិទ្ធ នៅឆ្នាំ១៩៧៦
ហើយលោកថែមទាំងបានបដិសេធសេចក្តីអន្ទងរបស់បងទី៣នេះទៀតផង
ដោយលោកមានប្រសាសន៍ដូច្នេះថា ៖ «ខ្ញុំទៅជួបលោក អៀង សារី ហ្នឹង
គាត់និយាយពីរឿងកម្ពុជាប្រជាធិបតេយ្យបានឈ្នះហើយ
ចម្រុងចម្រើនមហាអស្ចារ្យអីចុះឡើងអ៊ីចឹងទៅ ហើយក៏និយាយថា
គេត្រូវការអ្នកចេះដឹងទៅជួយ ។ អ្នកដែលមករៀនជាមួយខ្ញុំ គេត្រឡប់ទៅវិញ ។
អ្នកដែលនៅជាមួយខ្ញុំពីរនាក់ គឺ គង់ ហ៊ត និង អ៊ឹង ហ៊ូយូ ផ្ញើ Postcard មកពីស្រុកចិន សរសេរថា
ខ្ញុំបានមកដល់[សណ្ឋាគារ]ស្រុកចិនហើយ អត់អីទេ
ហើយថ្ងៃស្អែកហ្នឹងនឹងឡើងយន្ដហោះទៅស្រុកខ្មែរ ។ ផុតពីស្រុកចិនទៅ
គឺបាត់រហូត» ។
សាក្សីដែលនៅរស់ខ្លះ
បានឲ្យដឹងថា ក្រោយការអន្ទងអូសទាញរបស់លោក អៀង សារី និស្សិត
បញ្ញវ័ន្តខ្មែររាប់ពាន់នាក់បានវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ
ដែលអ្នកទាំងនោះត្រូវដាក់ឲ្យរស់នៅផ្តុំគ្នានៅមន្ទីរលត់ដំបឹង ត្របែក
ហើយខ្លះទៀត ក្រោយមក ត្រូវបានបញ្ជូនទៅធ្វើទារុណកម្ម
សួរចម្លើយនិងសម្លាប់ចោលនៅមនី្ទរ ស-២១ ឬគុកទួលស្លែង ។
លោក អុង
ថុងហឿង អតីតនិស្សិតខ្មែរមួយរូបនៅស្រុកបារាំង
បានវិលត្រឡប់មកមាតុប្រទេសវិញ ។ លោកមានប្រសាសន៍ថា ក្នុងចំណោមខ្មែរវិលត្រឡប់ពីបរទេសប្រមាណ
៤ពាន់នាក់ ដែលលោកបានជួបនោះ នៅមានជីវិតមិនដល់ ១ពាន់នាក់ឡើយ
សព្វថ្ងៃនេះ ៖ «យើងទាំងអស់គ្នា
មកដើម្បីស្រុកទាំងអស់គ្នា អាហ្នឹងគឺក្នុងការយល់របស់ខ្ញុំនៅពេលហ្នឹង ។
ដល់យើងមកដល់ ចេញពីពោធិ៍ចិនតុងដឹកពួកខ្ញុំដល់វិទ្យាស្ថានបច្ចេកទេសមិត្តភាព
សូវៀត ក៏គេដឹកខ្ញុំចូលទៅក្នុងហ្នឹង ខ្មែរក្រហមគេហៅថា ជំរំអប់រំ ស-១៥ ។
បងប្អូន មិត្តភក្តិខ្ញុំដែលមករស់នៅជាមួយគ្នាហ្នឹង ប្រហែលជាជិត
៤០០០នាក់ ហើយរស់នៅសព្វថ្ងៃ តាមខ្ញុំដឹង គឺមិនដល់១០០០នាក់ទេ» ។
មានសេចក្ដីរាយការណ៍ទៀតថា
អៀង សារី
បានរួមចំណែកក្នុងការអនុវត្តគោលការណ៍បោសសំឤតនិងសម្លាប់រង្គាលនៅក្នុងរបបខ្មែរក្រហម
។
នៅក្នុងសៀវភៅមួយក្បាល
ដែលមានចំណងជើងថា «ឆ្ងាយហួសពីជើងមេឃ
៥ឆ្នាំជាមួយពួកខ្មែរក្រហម» របស់លោកស្រី ឡូរ៉ង់ ពិក
ជាជនជាតិបារាំងនិងជាអតីតភរិយារបស់មន្ត្រីជំនិតម្នាក់របស់លោក អៀង សារី
នោះ បានរៀបរាប់អំពីការជាប់ទាក់ទិនរបស់ អៀង សារី ក្នុងការសម្លាប់មនុស្ស ។
នៅក្នុងទំព័រ
១៨៤ និង១៨៥ លោកស្រី ឡូរ៉ង់ ពិក បានរៀបរាប់ដូច្នេះថា ៖ «ក្រោយ ពីរលកនៃការបោសសំឤត
ប្រៀបដូចជាការបង្ហូរឈាមឲ្យខ្សោះនោះមក អៀង សារី
បានកោះហៅកម្មាភិបាលដឹកនាំជាច្រើនរូប ទាំងប្រពន្ធនិងកូនផងនោះ
មកពីភូមិភាគពាយ័ព្យដឹកនាំដោយ ឈ្មោះ ស៊ូ ។ ក្រោយពីការសម្រាកមួយរយៈខ្លីនៅ
ប-១ ឬក្រសួងការបរទេសមក ពួកគេត្រូវបានបញ្ជូនជាផ្លូវការ
ទៅកាន់អង្គភាពពិសេសមួយ ដើម្បីត្រៀមខ្លួនចេញទៅបើកស្ថានទូតនៅឯបរទេស ។
ប៉ុន្មានថ្ងៃក្រោយមក យើងទទួលដំណឹងថា អ្នកទាំងនោះជា "ពួកក្បត់"
ទៅវិញ» ។
ពាក់កណ្កាលជីវិត
បន្ទាប់ពីការវិលត្រឡប់មកដល់ប្រទេសកម្ពុជាគាត់បានគាត់បាននាំចូលមកគណះកម្មការកណ្ដាលនៃអ្នកធ្វើការនៃកម្ពុជានៅកញ្ញាឆ្នាំ១៩៦០។បន្ទាប់ពីគាត់ធ្លាក់នៅក្នុងសារណះរដ្ឋខ្មែរនៅថ្ងៃ១៧
មេសាឆ្នាំ១៩៧៥
គាត់បានបង្កើតបក្សសម្ព័ន្ធផ្ទាល់ខ្លួនដោយការនិរទេសទៅជួយកសាងប្រទេសកម្ពុជា។
ទោះបីជាយ៉ាងណាក៏ដោយការវិលត្រឡប់មកកាន់ប្រទេសកម្ពុជា
ពួកគេបានចាប់ខ្លួនមនុស្សជាច្រើនពេលដែលមកដល់ហើយបានបោះទៅក្នុងមន្ទីរឃុំឃាំងយ៉ាងសាហាវឃោឃៅ។
ជាមួយគ្នានោះដែរប៉ុលពតនិងអៀងសារីត្រូវបានគេកាត់ទោសហើយបានស្លាប់នៅការកាត់ទោសបន្ទាប់ពីរបបខ្មែរក្រហមដួលរលំឆ្នាំ១៩៧៩។
ការកាត់ទោស
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៧៩ លោក
អៀង សារី ត្រូវបានកាត់ទោសកំបាំងមុខប្រហារជីវិតនិងរឹបអូសយកទ្រព្យសម្បត្តិ
ទាំងអស់ដោយតុលាការប្រជាជនបដិវត្តន៍នៅទីក្រុងភ្នំពេញ ។
លោក អៀង
សារី បានទទួលការលើកលែងទោសពីអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម
សីហនុ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៩៦ បន្ទាប់ពីបានដឹកនាំកងទ័ពខ្មែរក្រហមរាប់ពាន់នាក់
ចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា ។
តាមអំណាចនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
ឬហៅដោយខ្លីថា សាលាក្តីខ្មែរក្រហម លោក អៀង សារី
ត្រូវបានចាប់ខ្លួនចេញពីផ្ទះវីឡារបស់លោកនៅក្នុងទីក្រុងភ្នំពេញ
កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៧ ។
លោក អៀង
សារី ត្រូវបានឃុំឃាំងជាបណ្តោះអាសន្នចាប់តាំងពីពេលនោះមក ។
ការសម្រេចឃុំខ្លួនបណ្តោះអាសន្ន
បានធ្វើឲ្យលោក អៀង សារី ប្តឹងជំទាស់
ហើយតាមការគ្រោងទុកសាលាក្តីខ្មែរក្រហមនឹងលើកយកបណ្តឹងជំទាស់របស់ លោក អៀង
សារី មកធ្វើសវនាការនៅព្រឹកថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០០៨
ដើម្បីសម្រេចថា តើត្រូវឃុំខ្លួនជាបន្ត ឬត្រូវដោះលែងជាបណ្ដោះអាសន្ន ៕
មរណៈភាព
លោក អៀង សារី បានស្លាប់នៅថ្ងៃទី១៤
ខែមីនា ឆ្នាំ២០១៣ នៅវេលាម៉ោងប្រហែលជា ៨:៤៥ នាទី ដោយរោគាពាធ
នាមន្ទីរពេទ្យខ្មែរ-សូវៀត។មុខពេលការប្រឆាំងរឿងក្តីរបស់គាត់
អាចយកសេចក្តីសំរេច។គាត់មានជំងឺបេះដូងអស់រយះពេលជាច្រើនឆ្នាំក៏ដូចជាមានជំងឺផ្សេងៗទៀតផងដែរ។គាត់បានយកភាគហ៊ុនរបស់គាត់ទៅដាក់នៅក្នុងមន្ទីរឃុំឃាំងពិសេសនៅឯមន្ទីរ
ពេទ្យនៅថ្ងៃទី៤ខែមិនាឆ្នាំ២០១៣ហើយមេធាវីរបស់គាត់បាននិយាយថាក្រពះនិងពោះវៀនរបស់គាត់មានបញ្ហា។ខ្ឡួនប្រាណរបស់គាត់ត្រូវបានគេបញ្ជូនទៅផ្ទះរបស់លោកនៅខេត្ត
បន្ទាយមានជ័យ។ខ្លួនរបស់គាត់និងយកទៅផ្តេករយះពេល៧ថ្ងៃមុនពេលរំលាយសាកសព។មុនពេលគាត់ស្លាប់
គាត់បាននិយាយថាការកាត់ទោសរបស់គាត់ជាប់ទាក់ទងទៅនិង ខ្មែរក្រហម។
លោកElisabeth
Simonneau Fort គឺជាមេធាវីរបស់គាត់បាននិយាយថាសំរាប់ជនរងគ្រោះជានេះគឺជាការ
ស្លាប់ដ៏តូចតាចនៃការកាត់ក្តីហើយរឹតត្បឹតពួកគេស្វែងរក
សច្ចះធម៍និងយុត្តិធម៍។
អត្ថបទខាងលើយកមកពីវិគីភីឌាខ្មែរ។
No comments:
Post a Comment