កំពត:នាព្រឹកថ្ងៃអង្គារ៍ទី០៥ខែវិច្ឆិកាឆ្នាំ២០១៣សិស្ស
និស្សិត នៃសាលា បច្ចេកទេសដុនបូស្កូខេត្ត កែបនិង ក្រុង
ព្រះសីហនុផ្នែកទំនាក់ទំនងសង្គមនិងសាពត៍មាន
បានធ្វើ
សិក្ខាសាលា នៅស្ថានីយ៍វិទ្យុជាតិ99.70 មេហ្កាហឺត ខេត្តកំ
ពត
ដែលមាន ការដឹកនាំ ដោយ លោកគ្រូ (Micheol)
និង (Wolgang)ជាពិធីករ វិទ្យុ នៅប្រទេស អាឡឺម៉ង់
ព្រមទាំង
លោកគ្រូផ្នែកទំនាក់ទំនងសង្គមចំនួនបីនាក់ ទី១ លោកគ្រូ
ពៅ តុលា ទី២
លោកគ្រូប្រាក់ សាខន ទី៣ លោកគ្រូ ង៉ែត
ងៀន។ នៅក្នុង សិក្ខាសាលា នោះផងដែរ សិស្ស និស្សិត
បានមានជាសំនួរសួរទៅកាន់
អ្នកគ្រប់គ្រងរៀប ចំនៅក្នុងកន្លែងនោះ
អំពីបញ្ហាមិចស័រ ការរអាក់រអួលខ្លះៗ ដែលមានដូចជាបញ្ហាសំលេង
បញ្ហារលកអាកាស ធាតុ
ជាដើមហើយនិស្សិតក៏បានបន្តសួរទៅកាន់ ពិធីករ ពិធីការិនី អំពីផល វិបាកខ្លះ ដែលទាក់ទង
ទៅនឹង ការងារជាពិធីករ
ពិធីការិនី របៀបរបប នៅក្នុងការនិយាយ ប្រើប្រាស់ពាក្យសំដី ការ
បញ្ចេញសំលេងឲ្យពិរោះ ដល់អ្នកតាមដានស្តាប់
និង ការយកចិត្ត ទុកដាក់ទៅ លើការងារជា
ពិធីករ ពិធីការិនី ។បន្ទាប់មកលោកគ្រូ(Micheol) និងលោកគ្រូពៅ តុលា)បានធ្វើការសំភាសន៍
លោក(ជី
តិចអ៊ូ)ដែលជាអ្នកគ្រប់គ្រងនៅក្នុងស្ថានីយ៍វិទ្យុនោះដែលទាក់ទងទៅនិងការ ផ្សាយ
កម្មវិធីផ្សាយក្នុងរយះពេលមួយថ្ងៃ
បញ្ហាប្រព័ន្ធបញ្ជា ការថតសំលេង ការគ្រប់គ្រងសំលេងអត្ថ
ប្រយោជន៍នៅក្នុងកម្មវិធីនីមួយៗនិងការជួយឧប្ថម្ភក្នុងការដំណើរការរបស់វិទ្យុនេះដំណើរការ
ទៅបានល្អ។ជាចុងបញ្ចប់នៅក្នុងសិក្ខាសាលានោះលោក(ជី
តិចអ៊ូ) លោកគ្រូ ព្រមទាំងសិស្ស
និស្សិតបាន ធ្វើការថត រូបទុកជាអនុស្សាវរីយ៍ ហើយ
បានធ្វើ សេចក្តីអរគុណ លោកជី តិចអ៊ូ ដែលបានផ្តល់ពេលវេលាដើម្បីចែករំលែក បទពិសោធន៍មួយចំនួនដល់សិស្ស និស្សិតឲ្យពួក
គេបានយល់ដឹងអំពីការងារជាពិធីករ
ពិធីការិនីវិទ្យុ ដើម្បីអភិវឌ្ឍន៍នៅចំណេះដឹង ដែលស្រប
ទៅនឹងទីផ្សារការងារនាពេលបច្ចុប្បន្ននេះ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment