Friday, November 1, 2013

ពិធីសម្ភោធន៍មណ្ឌលយុវជនលោកពុករួរនិងអាងទឺក

   កែប:កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ខែតុលាឆ្នាំ២០១៣
នៅ សាលា បច្ចេកទេស  ដុនបូស្កូខេត្តកែប មានការ  បើក
សម្ភោធន៍ឲ្យប្រើប្រាស់ជាផ្លូវការនូវអាងទឹកនិងផ្ទះមណ្ឌល
យុវជន លោកពុករួរ ក្រោម  អធិបតី ភាព ដ៏ខ្ពង់ខ្ពស់ របស់
លោក ជ្មីតអីស៊្លែរ អូលីវីយេដែលជាប្រធានព្រះសហគមន៍
ភូមិភាគភ្នំពេញលោកឪពុកចន វីស័រប្រធានមូនិធិដុនបូស្កូ
កម្ពុជានិង ជាអធិការសាលាបច្ចេក ទេសខេត្ត ព្រះសីហនុ 
លោក ឪពុកលី សំណាងជា អធិការសាលា ដុនបូស្កូ ខេត្ត
កែបព្រម ទាំងម្ចាស់ ជំនួយ ផងដែរ។  ជាកិច្ចបន្ទាប់  នោះ
លោកគ្រូ នាយក លោកទាវ ហេងឡាយ បានធ្វើ ការបូក
សរុបលទ្ធផលខ្លះ  ដែលទាក់ទងទៅ នឹងសាលា ដុនបូស្កូ

ខេត្តកែប​ ហើយលោក អូលីវីយេ មានកិច្ចសំណេះសំណាលជាមួយនឹង លោកគ្រូអ្នកគ្រូ ព្រម
ទាំងសិស្សានុសិស្សដែល  ទាក់ទងនិងការរស់នៅក្នុងសាលា(ការអប់រំ) ជាពិសេស ទៅទៀត
នៅគឺការសិស្សាព្រោះថាការសិស្សា  គឺមានសារះសំខាន់ ខ្លាំងណាស់សំរាប់យុវជន ក៏ដូចជា
យុវនារីនៅពេលបច្ចុប្បន្ននេះផងដែរ។ជាចុងបញ្ចប់លោក អូលីវីយេបានធ្វើការប្រោសព្រុំដល់
លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សព្រមទាំងការកាត់ខ្សែរបូជាកិច្ចបញ្ចប់នៅក្នុងកម្មវិធីនោះ។


No comments:

Post a Comment

ដោនឡូត